ខ្លារខិនមួយក្បាលវង្វេងចូលក្នុងភូមិ ខាំមនុស្ស៤នាក់របួសនៅប្រទេសឥណ្ឌា
ឥណ្ឌា៖ យោងតាមប្រភពពីអ្នកអភិរក្សព្រៃម្នាក់បាននិយាយថា ខ្លារខិនមួយក្បាលបានវង្វេងព្រៃចូលក្នុងតំបន់លំនៅដ្ឋានមួយនៅប្រទេសឥណ្ឌាភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ត បានធ្វើឱ្យរបួសមនុស្ស៤នាក់ មុនពេលវាត្រូវបានចាក់សោនៅក្នុងបន្ទប់មួយ ដោយក្រុមអ្នកការពារព្រៃ។

ប្រភពដដែលបន្តថា ពួកមន្ត្រីរុក្ខាប្រមាញ់មួយក្រុមបានស្វែងរកខ្លារខិននៅតំបន់ខាងលើនេះ ក្នុងទីក្រុង ចាលែនហា រដ្ឋ ពន់ចាប បន្ទាប់ពីពួកអ្នកស្រុកបានរាយការណ៍ទៅប៉ូលិស។ គាត់បាននិយាយថា ខ្លារខិននេះ បានខាំរបួសមន្ត្រីព្រៃឈើ៤នាក់ នៅពេលពួកគេបានតាមដេញចាប់វាដោយប្រើសំណាញ់។ ខ្លានេះ ក៏ខាំរបួសអ្នកស្រុកម្នាក់ផងដែរ ដែលបានចោលដុំថ្មលើវា។ តែពួកអ្នករបួសទាំងនេះ មិនគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

គួរបញ្ជាក់ផងដែរថា ការប៉ះទង្គិចគ្នារវាងមនុស្ស និងសត្វ កំពុងកើនឡើងនៅប្រទេសឥណ្ឌា ដែលជាកន្លែងដែលប្រជាជនបានចាប់ផ្តើមរស់នៅក្នុងតំបន់ ដែលនៅជិត និងនៅក្នុងតំបន់ព្រៃដែលរក្សាទុកសម្រាប់ការអភិរក្ស៕ធ.ដ



