ក្រុមហ៊ុន Naga World រៀបចំការសម្តែងសិល្បៈនៃដំណើររឿងស្នេហាដ៏រ៉ូមែនទិក នៅសាលមហោស្រព NABA អាចចូលទស្សនាបានដោយសេរី
អត្ថបទដោយ៖
Kien Sereyvuth
ដើម្បីចូលរួមអបអរថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលខិតជិតចូលមកដល់នាពេលខាងមុខ ក្រុមហ៊ុន Naga World បានផ្តល់ជូននូវការសម្តែងសិល្បៈនៃ “ដំណើររឿងស្នេហា” បែបសហសម័យដ៏ប្លែកឥតគិតថ្លៃសម្រាប់គ្រប់វ័យ នៅណាហ្គាទី២ ក្នុងសាលមហោស្រព NABA ដែលនឹងចាប់ផ្តើមពីថ្ងៃទី២ កុម្ភៈ រហូតដល់ថ្ងៃទី៣ មីនា ពីរៀងរាល់ថ្ងៃព្រហស្បតិ៍តដល់អាទិត្យ ចាប់ពីម៉ោង៨យប់។ សំបុត្រឥតគិតថ្លៃ មានផ្តល់ជូននៅណាហ្គាវើលដ៍។

ការសម្តែងរយៈពេល៤៥នាទីនេះ រួមមានការចាក់ភ្លេងដ៏ពីរោះ និងការរាំដ៏រស់រវើក ដែលផ្តល់ជូនដោយអ្នកសម្តែងជាតិ និងអន្តរជាតិអមដោយការបញ្ចាំងភ្លើងដ៏មហស្ចារ្យនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ត្រៀមខ្លួនទទួលយកនូវអារម្មណ៍ដ៏រភើបញាប់ញ័រមិនអាចបំភ្លេចបានជាមួយការសម្តែងរបស់លោក Justin និង Cherry ៕ធ.ដ



