លោកអធិការស្រុកអង្គស្នួលនាំថវិកា និងសម្ភារជូនមិត្តនគបាលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ
កណ្ដាល៖ ក្រោមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល កាលពីថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ ខែមករា គ.ស២០១៩ វេលាម៉ោង១២ និង១៥នាទីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានចុះសួរសុខទុក្ខមន្ត្រីប៉ុស្ដិ៍ដែលមានជំងឺដែលសម្រាកព្យាបាលនៅមន្ទីពេទ្យឯភ្នំពេញ។
លោកអធិការ និងជាតំណាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ថ្នៃនេះ បានដឹកនាំក្រុមការងារជាមិត្តនគបាលចុះ សួរសុខទុក្ខមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឆក់ឈើនាង លោកអនុសេនីយ៍ត្រី ថោង ចាន់សុធា អាយុ៣១ឆ្នាំ រស់នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានជំងឺទឹកនោមផ្អែម រលាកពោះវៀនហូរឈាមតាមបាត និងដាច់សរសៃឈាមខួរក្បាល (សរសសៃឈាមតូច) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះ លោកអធិការ បាននាំយកថវិកាសរុប២លានរៀល ដែលជាថវិការបស់ឯកឧត្តមស្នងការ ១លានរៀល និងប្រាក់សង្គ្រោះរបស់អធិការដ្ឋាននគរបាលស្រុក ១លានរៀល ឧបត្ថម្ភដល់លោកអនុសេនីយ៍ត្រី ថោង ចាន់ សុធា ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺ និងជូនពរឲ្យឆាប់ជាសះស្បើយ ដើម្បីបានមកបំពេញភារកិច្ចបំរើប្រជាពលរដ្ឋបន្តទៀតនៅក្នុងមូលដ្ឋាន៕

