ដុតសំរាមបណ្ដាលឲ្យរាលឆាបឆេះខ្លាំង ផ្អើលដល់សមត្ថកិច្ចចេញឡានទឹកស្នងការនគរបាលជាតិបាញ់អស់២គ្រឿង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ក្រុមអេតចាយរពឹសដៃបានដុតសំរាមចោល ហើយភ្លើងក៏រាលដាលបង្កឲ្យឆាបឆេះហុយផ្សែងឡើងខ្មៅពេញមេឃ ធ្វើឲ្យប្រជាពលរដ្ឋ មានភាពភ័យខ្លាចរាលដាលដល់ផ្ទះក៏បាននាំគ្នាជះទឹកពន្លត់ តែភ្លើងនៅបន្តឆេះទៀត ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍បាញ់ពន្លត់អស់រថយន្តចំនួន២គ្រឿង។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩  នៅចំណុចក្បែរអាងប្រលាយលូទឹកស្អុយ ស្ថិតនៅចំណុចភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្នុងហេតុការណ៍ឆាបឆេះគំនរសំរាមនេះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ មកបាញ់ពន្លត់អស់ចំនួន២គ្រឿង ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានក្រុមអេតចាយបានដុតសំរាមក្បែរកម្ទេចឈើ ហើយមិនពន្លត់ ទើបបណ្តាលរាលដាលបង្កភ្លើងឆាបឆេះបែបនេះ។

ក្រោយពីមានហេតុការណ៍នេះ មានរថយន្តពន្លត់ស្នងការនគរបាលជាតិចំនួន២គ្រឿងបានចេញអន្តរាគមន៍បាញ់ទើបរលត់១០០% ក្នុងហេតុការនេះមិនបណ្តាលឲ្យខូចខាតសម្ភារប្រពលរដ្ឋឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner