សហរដ្ឋអាម៉េរិក និងចិននឹងចាប់ផ្តើមបើកកិច្ចពិភាក្សាស្តីពីពាណិជ្ជកម្មនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីមកពីប្រទេសចិន និងសហរដ្ឋអាម៉េរិក នឹងត្រូវជួបប្រជុំគ្នានៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្តាហ៍នេះ ស្ថិតក្នុងគោលបំណងធ្វើកិច្ចពិភាក្សាអំពីការរំលោភបំពានលើកម្មសិទ្ធិបញ្ញា និងបញ្ហាពាណិជ្ជកម្មផ្សេងៗទៀត។

អ្នកតំណាងជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអាម៉េរិក លោក Robert Lighthizer រដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិក លោក Steven Mnuchin និងឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នឹងត្រូវដឹកនាំក្រុមប្រតិភូចួលរួមក្នុងកិច្ចប្រជុំទ្វេភាគីនេះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំង និងវ៉ាស៊ីនតោន នៅសល់ពេលមួយខែទៀតប៉ុណ្ណោះ នៅក្នុងការផ្អាកសង្គ្រាមពាណិជ្ជកម្មបណ្តោះអាសន្ន ដែលបានប្រកាសកាលពីខែធ្នូកន្លងទៅ មុនពេលពន្ធរបស់អាម៉េរិកលើទំនិញនាំចូលរបស់ចិនតម្លៃរាប់ពាន់លានដុល្លារ គ្រោងនឹងកើនឡើងយ៉ាងខ្លាំង៕ធ.ដ

