មេបក្សប្រឆាំងនៅវេណេស៊ុយអេឡា ត្រូវតុលាការកំពូលចេញបម្រាមហាមចេញពីប្រទេស និងបង្កកគណនីធនាគារទាំងអស់

វេណេស៊ុយអេឡា៖ លោក Juan Guaidó មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា ត្រូវបានតុលាការកំពូលសម្រេចដាក់ចេញបម្រាមហាមឃាត់ចេញពីប្រទេស និងបង្កកគណនីធនាគាររបស់លោកទាំងអស់ បើទោះជាមានការព្រមានពីសហរដ្ឋអាម៉េរិកក៏ដោយ។

ទាក់ទិននឹងការដាក់បម្រាមលើលោក Guaidó នេះ ក្រុមមន្ត្រីអាម៉េរិកបានព្រមានថា ជម្រើសដោះស្រាយបញ្ហាគ្រប់យ៉ាង គឺស្ថិតលើតុរួចជាស្រេច។ លោក Guaidó ត្រូវបានសហរដ្ឋអាម៉េរិក និងលោកខាងលិចគាំទ្រ រីឯលោក ម៉ាឌូរ៉ូ មានចិន និងរុស្ស៊ី ជាខ្នងបង្អែក។

ការសម្រេចចិត្តរបស់តុលាការកំពូល ដែលស្មោះស្ម័គ្រនឹងលោក ម៉ាឌូរ៉ូ ខាងលើនេះ ធ្វើឡើងនៅថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រោយអគ្គរដ្ឋអាជ្ញាវេណេស៊ុយអេឡា លោក Tarek William Saab បានដាក់សំណើមួយឱ្យចាត់វិធានការប្រឆាំងនឹងលោក Guaidó ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner