ស៊ីរី និងអ៊ីរ៉ង់ ឯកភាពចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច ដើម្បីស្តាហេដ្ឋារចនាសម្ព័ន្ធប្រទេសស៊ីរីឡើងវិញ

ស៊ីរី៖ ស្ថិតក្នុងគោលបំនងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើងនោះ រដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់ បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាចំនួន១១ ក្នុងនោះរួមមានទាំងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែង។

ការចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ចដំបូងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅស៊ីរីកាន់តែល្អប្រសើរ ដោយសង្គ្រាមកាន់តែផុតរលត់ទៅបន្តិចម្តងៗ ហើយប្រជាជនដែលភៀសខ្លួននោះ ក៏បានចាប់ផ្តើមត្រឡប់មកស្រុកកំណើតពួកគេវិញជាបណ្តើរៗផងដែរ។

កិច្ចព្រមព្រៀងខាងលើ ត្រូវបានចុះហត្ថលេខាដោយអនុប្រធានាធិបតីទី១អ៊ីរ៉ង់លោក អ៊ីហ្សេក ហ្សាហានគីរី នៅអំឡុងពេលបំពេញទស្សនកិច្ចក្នុងទីក្រុងដាម៉ាស់ នៅថ្ងៃចន្ទនេះ ខណៈកិច្ចព្រមព្រៀងនេះទៀតសោត គឺផ្ដោតសំខាន់លើសេដ្ឋកិច្ច វប្បធម៌ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និងលំនៅឋានជាដើម ហើយវាក៏នឹងចូលរួមចំណែកផងដែរ ក្នុងការស្ដាប្រទេសស៊ីរីឡើងវិញ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner