ក្រុមសាំម៉ូរៃជប៉ុន ឡើងវគ្គផ្តាច់ព្រ័ត្រ Asian Cup 2019 ក្រោយឈ្នះ អ៊ីរ៉ង់
ក្រុមសាំម៉ូរៃជប៉ុន ឡើងវគ្គផ្តាច់ព្រាត់ Asian Cup ២០១៩ ក្រោយយកឈ្នះក្រុមខ្លាំងអ៊ីរ៉ង ក្នុងលទ្ធផល ៣-០។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ ក្រុមខ្លាំងទាំង២មិនអាចរកគ្រាប់បាល់បានទេ នៅតង់ទី១ ប៉ុន្តែចូលតង់ទី២ ក្រុមសាំម៉ូរៃ ជប៉ុន ធ្វើបាន៣គ្រាប់ ពីសំណាក់កីឡាករ Yuya Osako ២គ្រាប់ម្នាក់ឯង នៅនាទីទី៥៦ និងបាល់១១ម៉ែត្រ នៅនាទីទី៦៧ ហើយនៅចុងម៉ោង Genki Haraguchi បន្ថែមគ្រាប់ទី៣ ធ្វើក្រុមជប៉ុនឡើងទៅវគ្គផ្តាច់ព្រាត់ ដោយរង់ចាំក្រុម កាតា និង អារ៉ាប់រួម ដែលត្រូវប្រកួតនៅយប់នេះ។
គួររំលឹកថា ក្នុងវគ្គសន្សំពិន្ទុក្នុងពូល និងវគ្គចាញ់ធ្លាក់ ជប៉ុនមិនសូវជាបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះទេ ប៉ុន្តែនៅវគ្គពាក់កណ្តាល ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយទម្លាក់វៀតណាម វគ្គ៨ក្រុមចុងក្រោយ និងក្រុម អ៊ីរ៉ង់ វគ្គពាក់កណ្តាលផ្តាច់ព្រាត់។ សូមបញ្ជាក់ថា ក្រុម ជប៉ុន ធ្លាប់ឈ្នះ AFC Asian Cup ៤ដង ក្នុងឆ្នាំ១៩៩២ ២០០០ ២០០៤ និង២០១១ ដែលបានក្លាយជាប្រទេសឈ្នះជើងឯកច្រើនជាងគេ៕ម.ន

