អង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋបាលខេត្តបាត់ដំបង ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី”ការប្រឆាំងអំពើពុករលួយ” និង ” វិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បណ្តាមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត
អត្ថបទដោយ៖
Kien Sereyvuth
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី”ការប្រឆាំងអំពើពុករលួយ” និង”វិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមកពីបណ្តាមន្ទីរនានា និងអង្គភាពចំណុះរដ្ឋបាលខេត្ត ដែលរៀបចំដោយអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋបាលខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២៨ខែមករា ក្រោមអធិបតី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានវត្តមានចូលរួមពីប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ប្រធាន-អនុប្រធានមន្ទីរ បណ្តាអង្គភាពនានា កងកម្លាំងទាំង៣ប្រភេទ និងអស់លោក ជាអភិបាលក្រុង-ស្រុកជាច្រើនរូបទៀត។