ឯកឧត្តម សុខ ឥសាន៖ លទ្ធិប្រជាធិបតយ្យនៅកម្ពុជា
ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ហើយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនេះ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។ ដំណើរការលទ្ធិប្រជាធិបតេយ្យ បានប្រព្រឹត្តទៅអស់រយៈពេលជាង២៥ឆ្នាំហើយ ដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានភាពរឹងមាំ និងមានសក្តានុពល។
ដូច្នេះ ការប៉ុនប៉ងណាមួយចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងត្រូវរងការទប់ស្កាត់ និងបង្ក្រាប។ ដូច្នេះមានតែផ្លូវម៉្យាងគត់ នោះគឺបង្កើតគណបក្សនយោបាយដើម្បីប្រកួតប្រជែងនយោបាយក្នុងការបោះឆ្នោត។ បើបានឈ្នះឆ្នោតហើយ កាន់អំណាចទៅគ្មានអ្នកណាជំទាស់ទេ។
តែផ្ទុយទៅវិញបើចាញ់ ត្រូវទទួលស្គាល់ថាចាញ់ ហើយសុខចិត្តទទួលយកការចាញ់ទៅហើយរួបរួមជាមួយគណបក្សឈ្នះឆ្នោតកសាង និងអភិវឌ្ឈន៍ប្រទេសឲ្យរីកចម្រើនសម្បូររុងរឿងតទៅ ស្របតាមសំណូមពររបស់ប្រជាជនចង់បាន។ ដូច្នេះ សូមអស់លោកដែលចង់ឲ្យប្រទេសរីកចម្រើននោះ ចូលមកក្នុងស្រុកបង្កើតគណបក្សប្រកួតប្រជែងបោះឆ្នោតទៅ បើបានឈ្នះកាន់អំណាចទៅ បើគ្រាន់តែស្រែកពីក្រៅមក ឥតប្រយោជន៍ទេ ស្រែកទាល់ងាប់ខ្លួនទៀតក៏គ្មានបានផលស្អីដែរ៕ ដោយៈ សុខ ឥសាន