ចិន និងបារំាំងសន្យារឹតបន្តឹតទំនាក់ទំនង ព្រមទំាងលើកកម្ពស់ពហុភាគីនិយម
បារំាង៖ ប្រធានាធិបតីបារំាំងលោក អែមម៉ានុយអែល ម៉ាក្រុង បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការរឹតបន្តឹងកិច្ចសហការ ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាជាមួយប្រទេសចិន ទំាងកិច្ចអន្តរជាតិ និងការធ្វើការងាររួមគ្នាដើម្បីថែរក្សាការពារពហុភាគីនិយម ។

លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងកិច្ចពិភាក្សាមួយនៅឯវិមាន អេលីហ្ស៊េ ជាមួយក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅប្រទេសបារំាង សម្រាប់ការពិគ្រោះយោបល់លើកទី១៨ នៃកិច្ចសន្ទនាជាយុទ្ធសាស្រ្តរវាងចិន និងបារំាង ។ លោក ម៉ាក្រុង បានបញ្ជាក់ថា តាមរយៈទំនាក់ទំនងទ្វេភាគី ប្រទេសទំាងពីរបានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ក្នុងនោះរួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងថាមពលនុយក្លេអ៊ែរ ព្រមទំាងទីអវកាស ។

ជាមួយគ្នានេះ លោក វ៉ាង បាននិយាយថា ប្រទេសចិននឹងនៅតែបន្តធ្វើការផ្លាស់ប្តូរទៅវិញទៅមកក្នុងកម្រិតខ្ពស់រវាងភាគីទំាងពីរ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់នៃថាមពលនុយក្លេអ៊ែរ និងការច្នៃប្រឌិត ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ៕
