ការបោះឆ្នោតជាផ្លូវការនៅប្រទេសថៃ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ

ថៃ៖ ការរៀបចំដំណើរការបោះឆ្នោតសកលជាផ្លូវការនៅក្នុងប្រទេសថៃ នឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឲ្យរៀបចំរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន។ បន្ទាប់ពីការចេញព្រះរាជក្រឹត្យនាថ្ងៃពុធនេះ គណៈកម្មការរៀបចំការបោះឆ្នោតថៃ មានរយៈពេល០៥ថ្ងៃ ដើម្បីកំណត់ និងប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោត។

ការបោះឆ្នោតសកលនៅប្រទេសថៃ ត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅ នៅមុនពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការរបស់ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន ដែលនឹងប្រារព្ធឡើងនាអំឡុងដើមខែឧសភាខាងមុខ។ ការបោះឆ្នោតសកលនៅឆ្នាំ២០១៩នេះទៀតសោត នឹងក្លាយជាការបោះឆ្នោតតាមបែបលទ្ធប្រជាធិបតេយ្យលើកដំបូង គិតចាប់តាំងពីរដ្ឋាភិបាលយោធាសព្វថ្ងៃ បានធ្វើរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner