ផែនការដកសហរដ្ឋអាម៉េរិកចេញពីអង្គការ NATO របស់លោក ដូណាល់ ត្រាំ ត្រូវបានសភាព្យាយាមរារាំង
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ គម្រោងដកសហរដ្ឋអាម៉េរិកចេញពីអង្គការណាតូរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងត្រូវបានរាំងខ្ទប់ បន្ទាប់ពីសភាអាមេរិកគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានអនុម័តលើសេចក្ដីព្រាងច្បាប់មួយ។

សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភាគ្រប់គ្រងគណបក្សសាធារណរដ្ឋ ប៉ុន្តែទន្ទឹមគ្នាគេទាន់មិនប្រាកដឡើយថា សមាជិកព្រឹទ្ធសភាយល់ព្រមអនុម័តដែរ ឬយ៉ាងណានោះទេ?

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ខាងលើ ត្រូវបានអនុម័តនៅថ្ងៃអង្គារ៍នេះ ដោយសំឡេងគាំទ្រ ៣៥៧ ទល់នឹង ២២សំឡេង តែមិនមានសំឡេងគាំទ្រណាមួយពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនោះឡើយ៕

