មណ្ឌលទី៣ នៃព្រឹត្តការណ៍ Tiger Street Football Festival 2019 នៅមណ្ឌលកំពង់ស្ពឺ មានក្រុមចូលរួមច្រើនជាងឆ្នាំមុន

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលទី៣ នៃព្រឹត្តិការណ៍ Tiger Street Football Festival ២០១៩ លើកទី៧ នៅមណ្តលកំពង់ស្ពឺ មានក្រុមចូលរួម៤៦ ច្រើនលើសពីការរំពឹងទុក ។ ព្រឹត្តការណ៍ខាងលើ រៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
ថ្លែងក្នុងឱកាសសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១៩ ខែមករានេះ លោកស្រី ថោង បវរលក្ខិណា តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger (CBL) បានបង្ហាញក្តីរីករាយចំពោះការកើនឡើងក្រុមចូលរួមរហូតដល់៤៦ក្រុម នេះបង្ហាញថា ការប្រកួត Tiger Street Football Festival ទទួលការគាំទ្រយ៉ាងច្រើនពីយុវជនពីមួយឆ្នាំទៅមួយឆ្នាំ ។  លោកស្រី តំណាងឲ្យក្រមហ៊ុនស្រាបៀរ Tiger រូបនេះ បញ្ជាក់ថា ការប្រកួតនេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងជួយបង្កើនប្រជាប្រិយភាពវិស័យកីឡាបាល់ទាត់ នៅកម្ពុជាឲ្យកាន់តែរីកចម្រើន ម្យ៉ាងទៀតចូលរួមបណ្តុះបណ្តាលថ្នាលយុវជន អោយកាន់តែសម្បូរបែប ដើម្បីអោយជាកីឡាករឆ្នើម សម្រាប់កម្ពុជា នាថ្ងៃអនាគត ជាពិសេសត្រៀមដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តការណ៍ ស៊ីហ្គេម នាឆ្នាំ២០២៣ ។
គួរបញ្ជាក់ថា សម្រាប់មណ្ឌលកំពង់ស្ពឺ គណៈកម្មាធិការរៀបចំការប្រកួត ជ្រើសរើសយក៤ក្រុមបន្តទៅវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញថ្ងៃទី១៦ និងទី១៧ ខែមីនា ២០១៩ខាងមុខនេះ ជាពិសេស មានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho ។
សូមបញ្ជាក់ថា ស្រាបៀរថៃហ្គ័រ ជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់ច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរ ថៃហ្គ័រឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើន ជាង៤០មេដាយផ្នែករសជាតិ និងគុណភាពផងដែរ ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner