បញ្ចូនជនសង្ស័យ១០នាក់ទៅតុលាការ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ក្នុងសំណុំរឿង៤ករណីផ្សេងគ្នារ
ភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩នេះកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជូនជនសង្ស័យចំនួន០៥នាក់ទៅតុលាការដើម្បីផ្ទន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងសំណុំរឿង៤ករណីផ្សេងគ្នា ។
លោក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលជាប់ពាក់ព័ន្ធនិងគ្រឿងញៀនខាងលើរួមមាន ៖ ករណីទី១ ជួញដូរដោយខុសច្បាប់ដោយសារធាតុញៀនចំនួន៥នាក់ , ករណីទី២ ពាក់ព័ន្ធនឹងការរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២នាក់, ករណីទី៣ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២នាក់ និងករណី៤ លួចមានស្ថានទំងន់ទោសចំនួន០១នាក់ផងដែរ។
លោកអធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងទៀតថា ជនសង្ស័យទាំង១០នាក់ខាងលើនេះត្រូវបានកម្លាំងល្បាតរបស់សមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿងរួចរាល់ផងដែរ ដោយជនសង្ស័យទាំង១០នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែម្តង។
ក្នុងឱកាសនោះ លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលា ៕


