ប្លន់ម៉ូតូពីនារីម្នាក់មិនបានសម្រេច ចាប់ខ្លួនបានម្នាក់ រត់រួចម្នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពប្លន់នារីមិនបានសម្រេច ហើយជនរងគ្រោះបានតដៃវិញ និងស្រែកឆោឡោឡើង ពេលដែលនាងជិះម៉ូតូត្រឡប់ទៅផ្ទះ ហើយប្រជាពលរដ្ឋចេញមកជួយ
ចាប់បានម្នាក់ រត់គេចបាត់ម្នាក់ កាលពីវេលាម៉ោង៤និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យឈ្មោះ សេដ្ឋ ដារ៉េត ហៅទិត្យ អាយុ១៩ឆ្នាំ និងឈ្មោះ វីត អាយុជាង២០ឆ្នាំ រត់គេចខ្លួន។ ចំណែកជនរងគ្រោះឈ្មោះ ស៊ន រដ្ឋ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ។ ម៉ូតូដែលជនសង្ស័យប្លន់មិនបានសម្រេច ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-7402។

តាមសម្តីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នាងនិងមិត្តភក្តិជិះម៉ូតូចេញពីធ្វើការវេនយប់ ត្រឡប់មកផ្ទះជួល ជិះមកដល់ចំណុចខាងលើ ជិតដល់បន្ទប់ស្រាប់តែលេចមុខជនសង្ស័យ២នាក់មកវាយដណ្តើមយកម៉ូតូ ទើបតដៃវិញ ប្រតាយប្រតប់ ស្រែលឆោឡោ ផ្អើលប្រជាពលរដ្ឋ ព័ទ្ធចាប់បានម្នាក់ និងរត់គេចខ្លួនបាត់ម្នាក់។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តនីតិវិធី៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner