ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលយកខ្សែក្រវ៉ាត់វាយសមត្ថកិច្ចឱ្យរបួស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងណោមបក្ខពួក០៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដោយពួកគេបានប្រើហិង្សាដោយចេតនា ប្រើខ្សែក្រវ៉ាត់វាយកមលើសមត្ថកិច្ចបណ្តាលឲ្យរបួស គ្រាន់សមត្ថកិច្ចទៅសួនាំរឿងពួកគេឈ្លោះគ្នា។ ករណីនេះបានកើតឡើងកាលពី វេលាម៉ោង០១ និង០០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នៅចំណុចផ្លូវបេតុង ភូមិក្រាំងអងក្រង សង្កាត់ឃ្មួញ ខណ្ឌសែ​នសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ យ៉ាត ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ និង២)ឈ្មោះ ផន សុផាន ភេទប្រុស អាយុ២៦ឆ្នាំ។ ដោយឡែកសមត្ថកិច្ចជនរងគ្រោះឈ្មោះ ប្រាក់ សូលី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាលសង្កាត់ក្រាំងធ្នង់ (របួសរលាតស្បែកកញ្ចឹងកផ្នែកខាងស្តាំមួយកន្លែង)។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងធ្នង់បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងយាមប្រចាំការនៅប៉ុស្តិ៍រដ្ឋបាកក្រាំងធ្នង់ ស្រាប់តែមានជនសង្ស័យ០៤នាក់ បានជិះម៉ូតូមកឈប់ជិតសាលារៀនក្រាំងធ្នង់ ស្រែកឡូឡា ភ្លាមនោះជនរងគ្រោះ បានដើរចេញពីប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ មកសួរនាំ ស្រាប់តែជនសង្ស័យឈ្មោះ កក្កដា បានដកខ្សែរក្រវ៉ាត់ វាយមកលើជនរងគ្រោះចំកញ្ចឹងកករបណ្តាឲ្យរបួស។ ភ្លាមៗកម្លាំងល្បាតបានទៅដល់ចំណុចកើតហេតុ ឃើញនិងឃាត់ខ្លួនជនសង្ស័យបាន០២នាក់ យកមកធ្វើការសាសួរនៅអធិការដ្ឋាននគរបាលខណ្ឌាសែ​នសុខតែម្តង ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។ ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀតបានគេចខ្លួន (ឈ្មោះឆាយ និងកក្កដា)។ បច្ចុប្បន្ន  ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner