បង្ហាញមុខជនសង្ស័យម្នាក់ ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ ជនសង្ស័យម្នាក់ ដែលឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីចំនួន៨ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញធ្វើការបង្ហាញមុខមុនបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យម្នាក់ គឺកម្លាំងជំនាញរបស់លោកបានធ្វើការស្រាវជ្រាវជាយូរមកហើយ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់។ នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅចំណុចមុខផ្ទះលេខ២៥៤ ផ្លូវR១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសអំពើលួច (ឆក់ទ្រព្រសម្បត្តិ) ចំនួន៨ករណី និងមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន៣ គឺ
១)ពីបទលួច(ឆក់ទូរសព្ទ័) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១៧២កែងផ្លូវលេខ១៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ២៧០«ត» ដ.ច.ន ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦ ចេញដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ។
២)ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦អឺ០ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៥«ឌ» ដ.ច.ន ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
៣)ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦អឺ០ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៦«ឌ» ដ.ច.ន ចុះថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
៤)ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤អឺ០ ផ្លូវលេខ១៤២ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែ មីនា ឆ្នាំ ២០១៨។
៥)ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចខាងត្បូងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។
៦)ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ១៥៤កែងផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨។
៧)ករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារប៉ាស៊ីហ្វីក ផ្លូវលេខ១៥៤កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨។
និង៨)ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារប៉ាស៊ីហ្វីក ផ្លូវលេខ១៥៤កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ម.ន


