រថយន្ដ CRVបើកលឿន ជ្រុលទៅបុករថយន្ដកាមរីបាឡែនពីចំហៀងពេញទំហឹង របួសធ្ងន់ម្នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្ដCRV មួយគ្រឿង បានបើកបរលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ដកាមរីបាឡែនពីចហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទៀតទៅបុកប៉ាណូនៅចិញ្ចើមផ្លូវ រងរបួសធ្ងន់ម្នាក់ ចំណែកឯរថយន្ដទាំងពីរគ្រឿងក៏រងការខូចខាតយ៉ាងដំណំផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតតាមបណ្ដោយផ្លូវ២១៤ កែងនិងផ្លូវ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកCRVពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2D-2919 បើកដោយបុរសម្នាក់ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចហោះ ពេលនោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកកាមរីបាឡែនពណ៌ស ពាក់ស្លាកភ្នំពេញ2AK-6896 បើកក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ក៏ត្រូវរថយន្ដCRVបើកបុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្ដកាមរីបាឡែនខ្ទេតទៅបុកប៉ាណូនៅចិញ្ចើមផ្លូវ រងការខូចខាតផ្នែកពីចំហៀងទាំងស្រុង និងបណ្ដាលឲ្យម្ចាស់រថយន្ដ CRVរងរបួសធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកើតហេតុ ម្ចាស់រថយន្ដបង្កបានចុះពីរថយន្ដគេចខ្លួនបាត់ ដោយសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងហេតុ និងបានធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្ដទាំងពីរដោះស្រាយគ្នានៅពេលក្រោយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner