សហរដ្ឋអាម៉េរិក និងរុស្ស៊ី បរាជ័យក្នុងការរក្សាបន្តសន្ធិសញ្ញាកងកម្លំាងនុយក្លេអ៊ែរកម្រិតមធ្យម INF ឆ្នាំ១៩៨៧
សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនៅថ្ងៃពុធសប្ដាហ៍នេះ បានច្រានចោលសំណើ រុស្ស៊ី ដែលសុំរក្សាសន្ធិសញ្ញាមិនឲ្យដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែនៅអឺរ៉ុប ព្រោះតែវាមិនអាចពិនិត្យផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន កំណត់ពេលដកខ្លួនចេញពីសន្ធិសញ្ញា INF នេះ នៅខែក្រោយ ។

បន្ទាប់ពីការជួបគ្នារវាងមន្ត្រីរុស្ស៊ី និងមន្ត្រីអាម៉េរិកនៅទីក្រុងហ្សឺណែវ ប្រទេសបែលហ្ស៊ិក អនុរដ្ឋមន្ត្រីអាម៉េរិកទទួលបន្ទុកលើការគ្រប់គ្រងអាវុធ និងសន្តិសុខអន្តរជាតិ លោក អេនឌ្រា ថមសុន (Andrea Thompson) បាននិយាយថា ទីក្រុងម៉ូស្គូកំពុងតែបដិសេធមិនអនុញ្ញាតឲ្យមានការត្រួតពិនិត្យ លើប្រព័ន្ធមីស៊ីលរុស្ស៊ីថ្មី ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ល្មើសនឹងសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែកម្រិតមធ្យមឆ្នាំ១៩៨៧។

យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បានអះអាងថា ប្រទេសរបស់លោកនៅតែមានឆន្ទៈដើម្បីសង្គ្រោះសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែកម្រិតមធ្យម INF បើទោះជាសហរដ្ឋអាម៉េរិកព្យាយាមលុបបំបាត់វាចោលក៏ដោយ៕ម.ន
