ក្រុម ISIL អះអាងទទួលខុសត្រូវករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅស៊ីរី ដែលផ្តាច់ជីវិតមនុស្សអស់១៨នាក់ ក្នុងនោះមានទាហានអាម៉េរិក៤នាក់

ស៊ីរី៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយបានសម្លាប់ទាហានអាម៉េរិក៤នាក់នៅភាគខាងជើងស៊ីរី ក្នុងថ្ងៃពុធម្សិលមិញ ដែលនេះជាការបាត់បង់កងកម្លាំងរបស់ទីក្រុងវ៉ាស៊ីនតោនដ៏អាក្រក់បំផុតមួយ នៅក្នុងប្រទេសដែលហែកហួរដោយសារសង្គ្រាមចាប់តាំងពីឆ្នាំ២០១៤មកនេះ និងចំពេលដែលសហរដ្ឋអាម៉េរិកកំពុងត្រៀមខ្លួនដកកងទ័ពចេញ។

សារព័ត៌មាន CGTN បានចុះផ្សាយថា នៅក្នុងហេតុការណ៍វាយប្រហារខាងលើនេះ ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIL បានចេញមុខអះអាងទទួលខុសត្រូវទាំងស្រុង ខណៈករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះដែរ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការប្រកាសកាលពីចុងខែមុនថា រូបលោកនឹងដាក់ចេញនូវបទបញ្ជាដកកងទ័ពទាំងអស់ចេញពីទឹកដីប្រទេសស៊ីរី ដោយសំអាងថា ក្រុមជ្រុលនិយមជីហាដត្រូវបានកម្ទេចទាំងស្រុងហើយ។

បើតាមក្រុមឃ្លំាមើលសិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ថា កងទាហានអាម៉េរិក២នាក់ ជនស៊ីវិលស៊ីរី៩នាក់ និងក្រុមយុទ្ធជនគំាទ្រដោយអាម៉េរិក៥នាក់ទៀតបានបាត់ បង់ជីវិត ដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនេះ ដែលបានកើតឡើងនៅឯភោជនីយដ្ឋានមួយកន្លែង ភាគខាងជើងទីក្រុងម៉ាន់ប៊ី ស្ថិតនៅក្បែរព្រំដែនប្រទេសតួកគី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner