អង់គ្លេស និងសហរដ្ឋអាម៉េរិក ដឹកនាំការធ្វើសមយុទ្ធយោធាទ្វេភាគីនៅលើដែនសមុទ្រចិនខាងត្បូង

សហរដ្ឋអាម៉េរិក៖ កងនាវាចម្បាំងរបស់ចក្រភពអង់គ្លេស និងអាម៉េរិក បានធ្វើដំណើររួមគ្នាជាលើកដំបូងនៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធារយៈពេលជិតមួយសប្តាហ៍។ នេះគឺជាសមយុទ្ធយោធាទ្វេភាគីលើកដំបូងរវាងប្រទេសទាំងពីរ នៅសមុទ្រចិនខាងត្បូង គិតចាប់តាំងពីចិនបានសាងសង់មូលដ្ឋានយោធានៅទីនោះ ដោយកាលពីចុងខែធ្នូកន្លងទៅ ក៏មានការធ្វើសមយុទ្ធយោធាត្រីភាគីរវាងទ័ពជើងទឹកអាម៉េរិក អង់គ្លេស និងជប៉ុនផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កងទ័ពជើងទឹកអាម៉េរិកបានបញ្ជាក់ថា នាវាចម្បាំង យូអេសអេស ម៉ាកខំាបែល (USS McCampbell) និង នាវាចម្បាំងអង់ គ្លេស អេដអឹមអេស អាក់ជីធូ (HMS Argyll) បានធ្វើសមយុទ្ធយោធានៅលើតំបន់ផ្លូវទឹកយុទ្ធសាស្រ្តនេះរយៈពេល០៦ថ្ងៃ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន រហូតមកដល់ថ្ងៃពុធសប្តាហ៍នេះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner