ក្រុមហ៊ុន SpaceX នឹងធ្វើការកាត់បន្ថយបុគ្គលិក១០ភាគរយ ដោយសារបញ្ហាហរិញ្ញវត្ថុ

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុនអវកាស ស្ពេសអ៊ិច របស់មហាសេដ្ឋីអាម៉េរិកលោក អេឡូន ម៉ាស់ កំពុងគ្រោងនឹងធ្វើការកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រមាណ១០ភាគរយ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ខណៈក្រុមហ៊ុនបានបញ្ជាក់ថា ការសម្រេចចិត្តនេះ ជារឿងដ៏លំបាកមួយ ប៉ុន្តែវាក៏ជាការចាំបាច់ដែលត្រូវធ្វើ។

បច្ចុប្បន្ន ស្ពេសអ៊ិច មានបុគ្គលិកបម្រើការប្រមាណ៦,០០០នាក់ ហើយក្រុមហ៊ុននឹងផ្តល់ឲ្យបុគ្គលិកដែលរងការប៉ះពាល់នូវប្រាក់ឈ្នួល៨សប្តាហ៍យ៉ាងតិច រួមជាមួយនឹងអត្ថប្រយោជន៍ដទៃៗទៀត ដូចជា ការបំពាក់បំប៉នបន្ថែម និងការជួយស្វែងរកការងារថ្មីជាដើម។

សូមបញ្ជាក់ផងដែរថា ស្ពេសអ៊ិច ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២ ដោយក្រុមហ៊ុនអវកាសឯកជននេះ ភាគច្រើនរកចំណូលបានពីកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយទីភ្នាក់ងារអវកាស ណាសា និងការបាញ់បង្ហោះផ្កាយរណបទាំងផ្នែកឯកជន និងរដ្ឋាភិបាល។ ការកាត់បន្ថយបុគ្គលិកនេះទៀតសោត គឺដោយសារមួយរយៈចុងក្រោយ ស្ពេសអ៊ិច បានជួបប្រទះបញ្ហាមួយចំនួន ក្នុងនោះក៏មានផ្នែកហិរញ្ញវត្ថុផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner