នាវាដឹកភ្ញៀវទេសចរជាង៥០០នាក់ ចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

នាវាដឹកភ្ញៀវទេសចរណ៍នោះ មានឈ្មោះ SEA BOURN OVATION របស់ប្រទេស Bahamas ចេញដំណើរមកពីប្រទេសវៀតណាម ហើយបានផ្ទុកភ្ញៀវ៥០៨នាក់ (ស្រី២៥១នាក់) មាន២៣សញ្ជាតិ និងនាវិក៤២៥នាក់ (ស្រី១១៩នាក់) មាន៥២សញ្ជាតិ។ នាវានោះ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅព្រឹកថ្ងៃ១៤មករានេះ និងចាកចេញវិញនៅវេលាម៉ោង ៦ល្ងាច ថ្ងៃខែឆ្នាំដដែល ត្រឡប់ទៅប្រទេសថៃ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner