សម្តេចតេជោ ហ៊ុន សែន រីករាយចំពោះការបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែងការរីករាយចំពោះការបើកការរដ្ឋានផ្លូវក្រវាត់ក្រុងទី៣ កាត់តាមភ្នំពេញ និងខេត្តកណ្តាល (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ហើយជាមួយនេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋភ្នំពេញ និងខេត្តកណ្តាលផងដែរ។ សម្តចបន្តថា ដោយសារតែការបោះឆ្នោតនេះហើយ ដែលយើងបានបើកការដ្ឋានផ្លូវក្រវាត់ក្រុងដែលមានប្រវែងរហូតដលជាង៥៣គីឡូម៉ែត្រដើម្បីដោះស្រាយបញ្ហាកកស្ទះចររាចរណ៍។
សម្តេចថា ហេតុអីចាំបាច់យើងត្រូវធ្វើផ្លូវនេះ? ជាមួយនឹងសំណួរនេះ សម្ដេចបានរំលឹកថាកាលពីឆ្នាំ១៩៧៩ និងនៅទសវត្ស៩០ ការរីកចម្រើន វាមិនទាន់ខ្លាំងក្លាណាស់ណាទេ ប៉ុន្តែបច្ចុប្បន្ននេះដោយសារកំណើននៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋយានយន្តម៉ូតូកើនឡើងច្រើន ដូច្នេះយើងត្រូវតែកសាងផ្លូវនេះបន្ថែមទៀត ហើយបើទោះបីយើងកសាងផ្លូវនេះហើយក៏ដោយ ក៏យើងនៅតែបន្តកសាងដោះស្រាយបញ្ហាផ្លូវជាច្រើនទៀតដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសជាតិយើង។
ជាមួយនេះ សម្តេចបានលើកយកសុភាសិតចិនថា ចង់មានគឺត្រូវធ្វើផ្លូវជាមុន ហើយខ្មែរក៏មានសុភាសិតដែរគឺមានផ្លូវ គឺមានសង្ឃឹម ហេតុនេះហើយបានជាជាង៣០ឆ្នាំមុន សម្តេចបានដាក់ចេញនយោបាយអាទិភាព គឺទឹក ផ្លូវ ភ្លើង មនុស្ស។ អ៊ីចឹងហើយបានជាយើងដាក់គម្រោងតភ្ជាប់ជាអាទិភាពតភ្ជាប់ផ្ទៃក្នុងផង និងតភ្ជាប់ទៅប្រទេសជិតខាងយើងផង។ ជាថ្មីទៀតសម្តេចបានអរគុណដល់អាជ្ញាធរ និងសុំការយោគយល់ដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវក្នុងពេលកសាងហើយអ្នកទទួលផលច្រើន គឺបងប្អូនរស់នៅសងខាងផ្លូវនេះឯង។ សម្តេចថា មានតែការវិនិយោគសាធារណៈមានផ្លូសាលារៀនពេទ្យនេះហើយ ដែលមានសមធម៌បំផុតដែលយើងបានទទួលផលទាំងអស់គ្នា។
សម្តេចពិតជាមានការរីករាយជាមួយនឹងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង ហើយសេដ្ឋកិច្ចរបស់យើងក៏ដូចជាការហេដ្ឋារចនាសម្ព័ន្ធរបស់យើងដែលមានការរីកចម្រើននេះ ភាគច្រើនយើងបានមកពីសាធារណរដ្ឋប្រជាមានិតចិន។ អាទិត្យនេះ គឺនៅថ្ងៃទី២០ សម្តេចថា ខ្ញុំធ្វើដំណើរចេញពីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉េកាំងដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ នៅថ្ងៃទី២១ ២២ ដល់ថ្ងៃទី២៣ ទើបត្រឡប់មកវិញ ដែលពេលនោះបញ្ហាជាច្រើន ពិសេសគឺទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងការជំរុញទំនាក់ទំនងក្នុងវិស័យពាក់ព័ន្ធជាមួយនឹងវិស័យការអភិវឌ្ឍគឺជាចំណុចស្នូលនៃកិច្ចពិភាក្សារវាងសម្តេច និងប្រធានាធិបតី ស៊ី ជីងពីង ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀតដែលកិច្ចព្រមព្រងមួយចំនួនកំពុងត្រូវបានរៀបចំដើម្បីការចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចនោះ។
ឆ្នាំនេះ ទេសចរចិនឆ្នាំ២០១៨ កន្លងទៅនេះទេសចររបស់យើងកើនរហូតទៅដល់ជាង១លាន២សែននាក់ ឆ្នាំទៅបានតែ៧លាន៦សែន ឆ្នាំនេះកើនមកដល់៦លាន២សែននាក់ អ៊ីចឹងបើយើងទាញទេសចរចិនគោលដៅទេសចរណ៍ចិនប្រទេសដទៃតែងតែចង់បានទេសចរចិន ប្រទេសថៃមានទេសចរចិនឡើងទៅដល់ដប់លាននាក់។ ពេលនោះបប្រហែលជាគំនិតផ្ដួចផ្ដើមរវាងភាគីទាំងពីរខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិនជាមួយនឹងកម្ពុជា ដែលកាលពីឆ្នាំទៅនាយករដ្ឋមន្រ្តីចិនក៏ច្រើនមកទស្សនាកិច្ចនៅកម្ពុជាហើយក៏មានការប្រជុំឡានឆាងមេគង្គនៅកម្ពុជាឆ្នាំនេះ យើងអាចប្រកាសអំពីជីវិតនៅការផ្លាស់ប្ដូរទេសចរណ៍រវាងកម្ពុជា និងចិនដែលនោះគឺជាចំណុចទាក់ទាញដ៏ធំនៃការជំរុញការលូតលាស់ខាងសេដ្ឋកិច្ចរបស់យើងយើងធ្វើសេដ្ឋកិច្ចមិនមែនពឹងពាក់តែវិស័យណាមួយដែលទុកឲ្យ
គេមកសម្លាប់យើងនោះទេ។
យើងធ្វើសេដ្ឋកិច្ចច្រើនផ្នែកច្រើនយ៉ាងនេះជាចំណុចដែលសម្តេច
មិនមែនចង់បញ្ជូនសារសម្រាប់អ្នកណាទតែ សម្តេចចង់ប្រាប់ទៅប្រជាជនពលរដ្ឋកម្ពុជាឲ្យបានដឹងយើងធ្វើសេដ្ឋកិច្ចមិនមែនពឹងពាក់តែលើផ្នែកណាមួយដែលនៅពេលដែលគេគ្រាន់តែបិទបើកមួយធ្វើឲ្យយើងស្លាប់នោះទេ ដែលប្រៀបធៀបជាមួយនឹងសរីរាង្គមនុស្សយើងមានរន្ធច្រមុះពីរ និងមាត់មួយ ពេលតឹងច្រមុះម្ខាងនៅសល់ម្ខាង នៅសល់ម្ខាងគ្រាន់ដក បើតឹងទាំងអស់យើងដកតាមមាត់ អ៊ីចឹងគេមិនងាយសម្លាប់កម្ពុជាទេ យើងធ្វើសេដ្ឋកិច្ចច្រើនផ្នែក ហើយយើងធ្វើសេដ្ឋកិច្ចច្រើនផ្នែកជាមួយច្រើនប្រទេសមិនមែន ជាមួយប្រទេសមួយឬប្រទេសពីរទេ គឺច្រើនប្រទេស។
អ៊ីចឹងបានជានៅក្នុងសន្និបាតបក្សដែលប្រព្រឹត្តទៅមួយខែមុននេះ ខ្ញុំបានបញ្ជាក់ច្បាស់នៅក្នុងសន្និបាតកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ យើងបន្តពង្រីកដៃគូមិត្តភក្ត្រនៅក្រៅប្រទេសបន្តទៀត។ ក៏ប៉ុន្តែកុំភ្លេចកែទម្រង់នៅខាងក្នុងដើម្បីការលូតលាស់នៃសេដ្ឋកិច្ចរបស់យើង។
ស្រូវឆ្នាំនេះអាចមានលទ្ធភាពនៅសល់រហូតទៅដល់៦លានតោន ដែលឆ្នាំទៅស្រូវដែលយើងសល់ប្រមាណជា៥លាន៦សែនតោន ដែលស្រូវការទទួលផលឆ្នាំ២០១៨ ២០១៩យើងមិនទាន់អស់ទេ ឥឡូវយើងបានកើនលើសជាង៦លានតោនរួចស្រេចទៅហើយ ប៉ុន្តែមិនទាន់បញ្ចប់ទេស្រូវក្នុងវិស័យកសិកម្មយើងបូកសរុបក្នុងខែមេសា។ អ៊ីចឹងបានជាយើងទាក់ទាញការនាំចេញទៅកាន់ទីផ្សារខាងក្រៅ និងត្រូវជំរុញការទាក់ទាញទេសចរមកកាន់ប្រទេសរបស់យើង ដើម្បីជំរុញវិស័យកសិកម្មការដាំដុះរបស់ប្រជាពលរដ្ឋរបស់យើងដាំ ដើម្បីបញ្ជូនចូលតាមសណ្ឋាគារ ចិញ្ចឹមសត្វ ឱ្យបានល្អបញ្ជូនទៅតាមសណ្ឋាគារ បន្តដាំបន្លែបង្ការឱ្យបានល្អដើម្បីបញ្ជូនទៅតាមសណ្ឋាគារសម្រាប់វិស័យសេដ្ឋកិច្ចរបស់យើង។
សម្តេចថាការងារបន្ត ៖ទី១)ត្រូវខិតខំធ្វើកិច្ចការឲ្យបានល្អដើម្បីស័ក្តិសមទៅនឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យ សំដៅពង្រឹងជំនឿជឿទុកចិត្តរបស់ប្រជាជន និងទី២) យើងត្រូវបើកយុទ្ធនាការពង្រឹងឯករាជ្យរបស់កម្ពុជា ដោយមិនត្រូវចុះញ៉មនឹងការគំរាមរបស់បរទេសទេ អ៊ីចឹងត្រូវធ្វើមួយជាពីរទៀត ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែខ្ពស់ឡើង៕ម.ន











