សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកសារព័ត៌មាន មានតួនាទីផ្សាយព័ត៌មានដែលទាក់ទងនឹងមន្ត្រីខ្លះ ដែលលាក់បាំងព័ត៌មានមិនឱ្យថ្នាក់លើដឹង
ភ្នំពេញ៖ ក្នុងពិធីជួបជាមួយអ្នកសារព័ត៌មានជិត៥០០០នាក់ ដែលជាជំនួបប្រចាំឆ្នាំ លើកទី៣ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌កោះពេជ្រ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា មន្ត្រីថ្នាក់ខេត្ត ស្រុក ខ្លះលាក់បាំងព័ត៌មានមិនឱ្យថ្នាក់លើដឹងឡើយ ។ បញ្ហានេះ អ្នកសារព័ត៌មានមានតួនាទីដើម្បីផ្សព្វផ្សាយ។ សម្តេចមានប្រសាសន៍ថា”មន្ត្រីខ្លះធ្វើការអនុវត្តខុសឆ្គង មិនឱ្យលេចឮដល់ថ្នាក់ខាងលើដឹងឡើយ, លើកលែងតែព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺ អ្នកសារព័ត៌មានមានតួនាទីផ្សព្វផ្សាយ ប៉ុន្តែព័ត៌មានខ្លះ ក៏មិនត្រូវផ្សព្វផ្សាយដែរ ដូចជាសមត្ថកិច្ចកំពុងស្រាវជ្រាវ ដេញតាមចាប់ខ្លួនក្រុមភេរវកម្ម បើយើងផ្សាយនឹងធ្វើឲ្យក្រុមភេរវកម្មរត់រួចពីសំណាញ់ច្បាប់។
សម្តេចតេជោ ថា ចង់លុបបំបាត់ព័ត៌មានក្លែងក្លាយបាន ទាល់តែអ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិត។ ឧទាហរណ៍ ថា “សុខៗហ្វេសប៊ុកផ្សាយថា សម្តេចស្លាប់ សូមចូលរួមរំលែកមរណៈទុក្ខផង , សម្តេច ចាប់ខ្លួន គិត ម៉េង, សម្តេច ចាប់ខ្លួន លី យ៉ុងផាត់ ជាដើម”។ ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន សម្តេចស្នើដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវផ្សាយព័ត៌មានពិត ហើយសម្តេចស្នើអ្នកលេងហ្វេសប៊ុកឈប់ជេរ សម្តេចតទៅទៀតបានទេ? មិនតែប៉ុណ្ណោះ សម្តេចតេជោ ស្នើដល់អ្នកសារព័ត៌មាន គួរពិនិត្យមើល
១– ច្បាប់របបសារព័ត៌មានឆ្នាំ១៩៩៥ វិសោធនកម្មមាត្រាណាខ្លះ
២- ច្បាប់សិទ្ធិទទួលបានព័ត៌មាន
៣- ច្បាប់បទល្មើសតាមបច្ចេកវិទ្យាព័ត៌មានប្រឆាំងព័ត៌មានក្លែងក្លាយ ការបំពានសេរីភាពតាមប្រព័ន្ធផ្សព្វផ្សាយ ច្បាប់ទាំង៣ត្រូវមានសុគតភាព នឹងគ្នា។
សម្តេចតេជោ ក៏បាន កោតសរសើរដល់ទូរទស្សន៍ក្នុងស្រុក ដែលបានខិតខំចាក់បញ្ចាំងភាពយន្តខ្មែរ ក្នុងម៉ោងមាស និង បានសំណូមពរអ្នកសារព័ត៌មានសូម÷
១- ដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតរបស់សង្គម និងរឿងរ៉ាវផ្សេងៗ
២– បន្តធ្វើជាស្ពានពីរដ្ឋទៅប្រជាជន ពីប្រជាជនទៅរដ្ឋ នូវកម្មវិធីនយោបាយ និងអោយរដ្ឋបានដឹងពី
កង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានមករដ្ឋវិញ លើកលែងតែបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ
៣- ជួយរិះគន់ស្ថាបនាលើគោលនយោបាយ និងការអនុវត្តទាំងស្ថាប័នរដ្ឋ
៤– ចង់អោយសារព័ត៌មានចូលរួមវិភាគទានក្នុងការវិភាគទាំងកម្រិតជាតិ និងអន្តរជាតិ និងស្នើអោយគ្រប់សកលវិទ្យាល័យនានារបស់កម្ពុជា ធ្វើជាធនាគារខួក្បាលលើបញ្ហានេះ
៥- ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មិននិយាយបំផ្លើស ញុះញង់ និងខិតខំបង្កើនសម្ថភាពភាព និងវិជ្ជាជីវៈរបស់
ខ្លួន
៦- កុំធ្វើជានគរបាលយុត្តិធម៌ ជំរិតទារលុយគេ បិទព័ត៌មាន និងលុបបំបាត់ការដាក់បារ៉ាស់តាមទីសាធារ
ណៈតាមផ្លូវ
៧- ចូលរួមប្រយុទ្ធជាមួយព័ត៌មានក្លែងក្លាយ តាមវិធីបញ្ចេញនូវព័ត៌មានពិត
៨- ធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយទាំងសមត្ថភាព និងធនធានមនុស្ស ។
សម្តេចតេជោ ហ៊ុន សែន ស្នើសុំអោយបញ្ឈប់ការជេរបញ្ចោរគ្នា តាមបណ្តាញសង្គម Facebook និង បានប្រកាសបើកអោយមានការប្រកួតប្រជែងសារព័ត៌មានតាមអនឡាញ ជាព័ត៌មានពិត និងលឿន៕






