សាមសុងទើបចេញ Teaser ថ្មី ខណៈដែលកំពុងត្រៀមខ្លួនបង្ហាញរូបរាងទូរសព្ទដៃ Galaxy ស៊េរីថ្មីនៅខែក្រោយនេះ
នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរសព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹង ទី២១ កុម្ភៈនៅកម្ពុជា។

នៅក្នុងវីដេអូ Teaser ខ្លីនេះដែរបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតភាគច្រើនបាននាំគ្នាទស្សន៍ទាយថាជាទូរសព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញរូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ10 ធំៗ ដែលបញ្ជាក់ពីការអបអរសាទរខួប 10ឆ្នាំរបស់Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុងកំពុងរងចាំមើលថាតើ ទូរសព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះរូបរាងទូរសព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?
ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ ថាGalaxy ស៊េរីទំនើបនេះមានភាពអស្ចារ្យកម្រិណា សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ តាមរយៈwww.samsungmobilepress.com , www.samsung.com/galaxy ឫ www.samsung.com ៕