អគ្គិភ័យឆាបឆេះហ្គារ៉ាសសាំងសូគីម៉ិច នៅខណ្ឌឬស្សីកែវយ៉ាងសន្ធោរសន្ធៅ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ព័ត៌មានជាបឋម គឺមានអគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេងសូគិម៉ិចមួយកន្លែង យ៉ាងសន្ធោរសន្ធៅ នៅម្ដុំបុរីសុវណ្ណមាស ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ មានផ្សែងខ្មួលខ្មាញ់ និងលាន់ឮសំឡេងផ្ទុះឡើងថែមទៀតផង មានរថយន្តពន្លត់អគ្គិភ័យ កំពុងចេញអន្តរាគមន៍បាញ់ពន្លត់ហើយ។
ជាមួយគ្នានេះមានវត្តមាន លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងលោក គល់ យី អធិការរងខណ្ឌឬស្សីកែវ និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចកំពុងចុះទៅដល់កន្លែងកើតផងដែរ។ ព័ត៌មានពិស្ដារក្រុមការងារនឹងជម្រាបជូនបន្តទៀត។




