ក្រុមហ៊ុន Apple ខាតខ្លាំងពេក បង្ខំចិត្តបញ្ចុះតម្លៃលក់ iPhone នៅប្រទេសចិន
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Apple កំពុងតែព្យាយាមបង្កើនចំនួនលក់ iPhone ក្នុងប្រទេសចិន តាមរយៈការបញ្ចុះតម្លៃលក់។ សារព័ត៌មាន National Business Daily បានរាយការណ៍ថា ខ្លួនទទួលបានដំណឹងនេះ ក្រោយពីមានតម្រូវការទាបពេញមួយត្រីមាសទី៤ ឆ្នាំ២០១៨ ពេលនេះ Apple បានបន្ថយតម្លៃលក់ iPhone 8, iPhone 8 Plus, iPhone XR, iPhone XS និង iPhone XS Max ក្នុងប្រទេសចិន។

ជាមធ្យម iPhone ប៉ុន្មានម៉ូដែលខាងលើនេះត្រូវបានបន្ថយតម្លៃប្រមាណ៥៩ដុល្លារ (៤០០យ័ន)។ ម៉ូដែលដែលបន្ថយថ្លៃច្រើនជាងគេនោះគឺ iPhone XR ដែលបច្ចុប្បន្ននេះមានតម្លៃប្រមាណ ៧៧០ដុល្លារ ដែលថោកជាងពីមុនប្រមាណ៦៦ដុល្លារ។

ប្រភពបញ្ជាក់ថា ការបញ្ចុះតម្លៃនេះមិនមាននៅហាង Apple Store ឬ វិបសាយផ្លូវការរបស់ Apple នៅប្រទេសចិននោះទេ។ ផ្ទុយមកវិញអតិថិជនត្រូវរកទិញ iPhone បញ្ចុះតម្លៃនៅតាមហាងលក់ក្នុងស្រុកដែលទទួលបានសិទ្ធផ្លូវការពី Apple៕



