សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ ទៅកាន់តុលាការ ពាក់ព័ន្ធករណីឆក់កាបូប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅកាន់តុលាការ ដើម្បីអនុវត្តនីតិវិធី។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ការបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គឺបានធ្វើឡើងក្រោយពីកម្លាំងជំនាញរបស់ការិយាល័យបានដេញតាមបង្ក្រាបពួកគេ តាំងពីនៅចំណុចផ្លូវលេខ២៩៤ កែងផ្លូវលេខ៥១ ក្នុងអំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ តែមិនបានសម្រេច) ហើយព្យាយាមរត់គេចខ្លួនរហូតមកដល់ខាងមុខផ្ទះលេខ១៤ ជាហាងម៉ាស្សាយីហោវ៉ាភូ ក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

នៅយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ទើបឃាត់ខ្លួនពួកគេបាន និងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខភ្នំពេញ1HI-8247។
លោកបានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់ ទី១)ឈ្មោះ អ៊ឹង រតនា ហៅខ្នា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ម៉ូតូ ទី២)ឈ្មោះ ស្រី មនោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើម្ហូបការ និងទី៣)ឈ្មោះ គ្រឿន ជលសា ហៅនៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចម្ការ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner