វិស័យអវកាសរបស់ប្រទេសចិនកំពុងវិវត្តន៍ទៅមុខយ៉ាងលឿន បន្ទាប់ពីបញ្ជាយាន «ឆាងអឺទី៤» ទៅចុះចតនៅលើឋានព្រះចន្ទ

ចិន៖ ចិនបានក្លាយជាប្រទេសទី៣លើពិភពលោក ដែលបានបញ្ជាយានទៅចុះចតនៅលើឋានព្រះចន្ទ ហើយចិនបានក្លាយជាប្រទេសដំបូងគេលើផែនដី ដែលបានធ្វើយ៉ាងដូច្នោះ នៅឯផ្ទៃចំហៀងម្ខាងទៀតនៃព្រះចន្ទ ដែលសូម្បីតែសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដែលសុទ្ធតែជាអ្នកនាំមុខខាងវិស័យអវកាសរាប់ទសវត្សរ៍មកនេះ មិនទាន់សម្រេចបាននៅឡើយ។

យានអវកាសខាងលើដែលមានឈ្មោះ «ឆាងអឺទី៤» គឺជានិមិត្តរូបនៃការរីកចម្រើនក្នុងវិស័យអវកាសរបស់ប្រទេសចិន និងជាសមត្ថភាពដែលចិនបានខិតខំកសាងឡើង ហើយភាពជោគជ័យនេះ ក្លាយជាសារសំខាន់ខ្លាំងបំផុតសម្រាប់ចិនខ្លួនឯងផ្ទាល់ និងសម្រាប់ទំនាក់ទំនងរវាងមហាអំណាចនៅលើពិភពលោក។

សូមបញ្ជាក់ថា ស្របពេលដែលការប្រកួតប្រជែងគ្នា អាចនាំទៅរកភាពជឿនលឿននៃបច្ចេកវិទ្យា ដូចបានបង្ហាញក្នុងការរត់ប្រណាំងផ្នែកអវកាសរវាងអាម៉េរិក និងចិននោះ ការសហការគ្នារវាងមហាអំណាចនៃវិស័យអវកាស ក៏អាចផ្តល់អត្ថប្រយោជន៍ដែរ ពោលគឺមិនត្រឹមអាចជួយសង្រ្គោះអវកាសយានប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើនចំណេះដឹងកាន់តែទូលំទូលាយ អំពីចក្រវាឡដែលយើងទាំងអស់គ្នាកំពុងរស់នៅថែមទៀត។ ដូច្នេះហើយ ទោះបីវិស័យអវកាសចិនកំពុងលោតឡើងខ្លាំងយ៉ាងណាក៏ដោយ មិនមែនលទ្ធផលទាំងអស់សុទ្ធតែអាក្រក់ ដូចគូប្រជែងរបស់ចិនប្រឹងលើកឡើងនោះទេ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner