លោក ដូណាល់ ត្រាំ ថ្លែងសារតាមកញ្ចក់ទូរទស្សន៍ពីសេតវិមានលើកដំបូង ស្តីពីបញ្ហាព្រំដែនសហរដ្ឋអាម៉េរិក និងម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ នៅក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងចេញពីសេតវិមាន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា វិបត្តិមនុស្សជាតិកាន់តែរីកធំឡើង នៅព្រំដែនភាគខាងត្បូងជាប់នឹងប្រទេសម៉ិកស៊ិក ដោយលោក ត្រាំ ថែមទាំងបានទាមទារឲ្យសភាអនុម័តថវិកា ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាបន្ទាន់។

ដោយសារតែបញ្ហាថវិកាសាងសង់ជញ្ជាំងព្រំដែននេះហើយ ទើបធ្វើឲ្យរដ្ឋាភិបាលអាម៉េរិកបិទទ្វារអស់ប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រោយសមាជិកសភាបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋមិនឯកភាពគ្នាក្នុងការអនុម័តសេចក្តីព្រាងកញ្ចប់ថវិកាជាតិ ដែលរួមមាននូវទឹកប្រាក់ជាង៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែន។

ជុំវិញបញ្ហានេះដែរ លោក ដូណាល់ ត្រាំ បាននិយាយថា ពលរដ្ឋអាម៉េរិកកំពុងរងគ្រោះ ដោយសារការធ្វើអន្តោប្រវេសន៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ ហើយថា ជញ្ជាំងព្រំដែន គឺពិតជាចាំបាច់បំផុត សម្រាប់ការរក្សាសន្តិសុខតាមព្រំប្រទល់ ដូច្នេះហើយតើត្រូវចាំយូរដល់ពេលណាទៀត ទើបសភាយល់ព្រមផ្តល់ថវិកាសម្រាប់គម្រោងដ៏សំខាន់នេះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner