លោក ចន បូលតុន ព្រមានស៊ីរីអំពីការប្រើអាវុធគីមី ក្រោយសហរដ្ឋអាម៉េរិកដកកងទ័ព

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក John Bolton បានព្រមានរដ្ឋាភិបាលក្រុងដាម៉ាស់ថា មិនគួរចាត់ទុកការត្រៀមដកទ័ពរបស់ទីក្រុងវ៉ាស៊ីនតោនចេញពីប្រទេសស៊ីរី ជាឱកាសបើកដៃឲ្យប្រើប្រាស់អាវុធគីមីអោយសោះ ។

សូមរំលឹកឡើងវិញថា ចាប់តាំងពីឡើងកាន់អំណាចមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឲ្យមានការបាញ់ស្រោចមីស៊ីលទៅលើប្រទេសស៊ីរីចំនួនពីរលើក កាលពីខែមេសា ឆ្នាំ២០១៧ និងខែមេសា ឆ្នាំ២០១៨ ជុំវិញការចោទប្រកាន់ថា រដ្ឋាភិបាលលោក អាស្សាដ បានប្រើប្រាស់អាវុធគីមី ។

ថ្លែងក្នុងអំឡុងពេលបំពេញដំណើរទស្សនកិច្ចរយៈពេល០៤ថ្ងៃនៅប្រទេសអ៊ីស្រាអែល និងតួកគី លោក John Bolton បាននិយាយថា មិនមានការប្រែប្រួលដាច់ខាតនៃគោលជំហរសហរដ្ឋអាម៉េរិក ក្នុងការប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីដោយរបបដឹកនាំស៊ីរី ហើយយើងក៏មិនផ្លាស់ប្តូរគោលជំហរនោះដែរថា សកម្ម ភាពទាំងឡាយនៃការប្រើអាវុធគីមី នឹងត្រូវទទួលរងការឆ្លើយតបយ៉ាងចាស់ដៃ ដូចដែលពួកយើងធ្លាប់បានធ្វើដល់ទៅពីរលើករួចមកហើយ ដូច្នេះប្រធានាធិបតីស៊ីរី លោក អាស្សាដ កុំស្រមៃឲ្យសោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner