សហរដ្ឋអាម៉េរិកស្នើអោយតួកគីឈប់ទិញប្រព័ន្ធខែលការពារមីស៊ីល S-400 របស់រុស្ស៊ី

តួកគី៖ ប្រតិភូរដ្ឋាភិបាលអាម៉េរិកមួយក្រុម បានព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលទីក្រុងអង់ការ៉ាអោយបោះបង់ចោលការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ហើយងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់ខ្លួនវិញ ប៉ុន្តែតួកគីបានបដិសេធសំណើនេះចោល ។
ប្រព័ន្ធ S-400 គឺជាប្រព័ន្ធមីស៊ីលការពារដែនអាកាសចល័តជំនាន់ចុងក្រោយ របស់ប្រទេសរុស្ស៊ី ដែលអាចបំពាក់មីស៊ីលបាន០៣ធុន និងមានសមត្ថភាពកម្ទេចគោលដៅជាច្រើនប្រភេទលើផ្ទៃអាកាស រួមមានដូចជាយន្តហោះឈ្លបការណ៍ និង មីស៊ីលផ្លោងនៅរយៈចម្ងាយខ្លី ឬក៏ឆ្ងាយខ្លាំងក៏បាន ។

បើតាមប្រព័ន្ធផ្សព្វផ្សាយតួកគីនោះ សហរដ្ឋអាមេរិកបានស្នើលក់ប្រព័ន្ធមីស៊ីល Patriot មកឲ្យប្រទេសតួកគី បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានអនុញ្ញាតគម្រោងលក់មកឲ្យតួកគីនូវមីស៊ីល GEM-T ចំនួន៨០គ្រាប់ សម្រាប់ប្រព័ន្ធ Patriot MIM-104E និងមីស៊ីល MSE ចំនួន៦០គ្រាប់ សម្រាប់ប្រព័ន្ធ PAC-3 ក្នុងតម្លៃ៣.៥ពាន់លានដុល្លារ ប៉ុន្តែសំណើរបស់ទីក្រុងវ៉ាស៊ីនតោនត្រូវបានតួកគីបដិ សេធចោល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner