មនុស្សស្លាប់៦នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងនៅប្រទេសថៃ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ សារព័ត៌មាន CGTN បានរាយការណ៍ថា មនុស្ស៦នាក់ រួមមានទារិកាអាយុ៦ខែម្នាក់ផងនោះ បានស្លាប់ និងជិត៥០នាក់ទៀតរងរបួស នៅពេលរថយន្តក្រុងពីរជាន់មួយគ្រឿងបានបាត់បង់ភាពម្ចាស់ការនៅលើផ្លូវរអិលក្នុងខេត្ត ផាធូម ថានី និងបានក្រឡាប់ចូលស្នាមភ្លោះកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ។

ប្រភពបន្តថា ប៉ូលិសថៃបានដឹកនាំកងកម្លាំងចុះពិនិត្យឧបទ្ទវហេតុននេះ នៅម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃអាទិត្យម្សិលមិញនេះ និងបានឃើញអ្នកដំណើរជាប់ក្នុងរថយន្តក្រុង រួមមានទាំងអ្នកបើកបរដែលស្ថិតចំណោមអ្នករងរបួស ។
ដោយឡែកអ្នកដំណើរ៥នាក់ រួមមានទារិកាម្នាក់បានស្ថិតចំណោមអ្នកស្លាប់នៅកន្លែងកើតហេតុ និងអ្នករងរបួសម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិត នៅឯមន្ទីរពេទ្យ ៕



