សមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបង្ហាញមុខជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ឃាត់ខ្លួនជាបន្តបន្ទាប់ រួមនឹងថ្នាំញៀន២៣កញ្ចប់តូចធំ ។

លោកវរៈសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹង ដោយមានការសហការគ្នាយ៉ាងយកចិត្តទុកដាក់របស់កម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋានខណ្ឌសែនសុខ និងបានធ្វើការល្បាតជាប្រចាំ ទើបអាចឈានដល់ខ្លួនឃាត់ជនសង្ស័យទាំងនេះបាន។

យោងតាមរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខបានឲ្យដឹងថា លើកទី១ នគរបាលឃាត់ខ្លួនបាន២នាក់ ទី១)ឈ្មោះ ដុង សេរីពន្លក  ភេទប្រុស អាយុ២៣ឆ្នាំ និងទី២)ឈ្មោះ នួន ចាន់ណា  ភេទស្រី អាយុ២២ឆ្នាំ ដោយដកហូតវត្ថុតាងបានរួមមាន៖ ក្រាមសថ្លាចំនួន១៣កញ្ចប់តូច និង១កញ្ចប់ធំ រ៉ឺម៉កម៉ូតូឥណ្ឌា១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញឿនមួយចំនួន។

ចំណែកលើកទី២ ឃាត់ខ្លួនបានម្នាក់ឈ្មោះ ជា ជីងប៉ាវ  ភេទប្រុស អាយុ២០ឆ្នាំ និងដកហូតបានក្រាមសថ្លាចំនួន១០កញ្ចប់តូច។ បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ចូនបន្តទៅតុលាការចាត់ការតាមច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner