យានមនុស្សយន្ត Jade Rabbit របស់ប្រទេសចិន បើកបរនៅចុងឆ្ងាយបំផុតនៃឋានព្រះចន្ទ

ចិន៖ ទីភ្នាក់ងារអវកាសជាតិចិន នៅថ្ងៃសុក្រនេះ បាននិយាយថា យានមនុស្សយន្តស្រាវជ្រាវឋានព្រះចន្ទរបស់ចិន បានបើកបរនៅចុងឆ្ងាយបំផុតនៃឋានព្រះចន្ទ ដោយសាទរការវិវឌ្ឍនេះថា ជាការបោះជំហានដ៏ធំមួយសម្រាប់ប្រជាជនចិន។

ទីភ្នាក់ងារអវកាសចិនបានបញ្ជាក់ថា យានមនុស្សយន្ត Yutu-2 (Jade Rabbit-2) បានបើកបរលើផ្ទៃឋានព្រះចន្ទនៅម៉ោង១០និង២២នាទីល្ងាចថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ពោលគឺប្រហែល១២ម៉ោង បន្ទាប់ពីការចុះចតរបស់យានអវកាស ឆាងអឺ (Chang’e-4) ។

ជាមួយគ្នានេះ រដ្ឋបាលអវកាសជាតិចិនបានចេញផ្សាយរូបភាពមួយថតដោយយានមនុស្សយន្ត ដោយបង្ហាញដានផ្លូវបន្សល់ដោយយានមនុស្សយន្តនេះ ខណៈដែលវាចាកចេញពីយានអវកាស ប៉ុន្តែរដ្ឋបាលនេះមិនបានបញ្ជាក់ថា តើយាននេះធ្វើដំណើរបានឆ្ងាយប៉ុនណានោះទេ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងចំណាយលុយរាប់ពាន់លានដុល្លារចូលទៅក្នុងកម្មវិធីអវកាសដំណើរការដោយយោធារបស់ខ្លួន ដោយសង្ឃឹមថា នឹងមានស្ថានីយអវកាសមានមនុស្សនៅឆ្នាំ២០២២ខាងមុខ ហើយទីបំផុតនឹងបញ្ជូនមនុស្សទៅលេងនៅភពព្រះចន្ទ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner