ក្រុមហ៊ុនមួយបោះទុនជិត២០០លានដុល្លារអាម៉េរិក សាងសង់រោងចក្រដំឡើងរថយន្តថ្មីនៅវៀតណាម

វៀតណាម៖ សារព័ត៌មាន Vietnam News បានចេញផ្សាយកាលពីម្សិលមិញថា មានក្រុមហ៊ុនក្នុងស្រុកមួយនៅវៀតណាមបានបោះទុនវិនិយោគចំនួន ៤,៥ទ្រីលានដុង (ប្រមាណជិត ២០០លានដុល្លារអាម៉េរិក) ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តសម្រាប់ក្រុមហ៊ុននៅអឺរ៉ុប ដែលផលិតរថយន្តម៉ាក Peugeot (ភ្ជឺហ្គូ)។

 

ក្រុមហ៊ុន Thaco (ថាកូ) បានឲ្យដឹងថា រោងចក្រដំឡើងរថយន្តនេះ នឹងត្រូវសាងសង់នៅខេត្ត Quang Nam (ក្វាង ណាម) ភាគកណ្ដាលប្រទេសវៀតណាម នៅលើផ្ទៃដី ៧,៥ហិកតា។ បច្ចុប្បន្ន ក្រុមហ៊ុនគ្រោងដំឡើងរថយន្ត ម៉ាក Peugeot ដែលជាម៉ាកយីហោរបស់បារាំង ដោយមានសមត្ថភាពដំឡើងរថយន្តចំនួន២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ សម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ប្រភពបញ្ជាក់ដែរថា រោងចក្រដំឡើងរថយន្តរបស់ Thaco បំពាក់គ្រឿងបរិក្ខារទំនើបៗ និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មចុងក្រោយ ដើម្បីឆ្លើយតបនឹងស្តង់ដារយីហោល្បីៗលើពិភពលោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner