ម្ដាយក្មេកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ទទួលមរណភាពក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ មហាឧបាសិកា សុខ ជុំ ម្តាយក្មេកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាពនៅវេលាម៉ោង០៨៖២៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។

បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញដល់ញាតិមិត្ត ជិតឆ្ងាយនៃសព៕


