ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជប់លៀងដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន ក្នុងជំនួបជាមួយអាជីវករសាមសុងទូទាំងប្រទេស
ភ្នំពេញ៖ ថ្នាក់ដឹកនាំគ្រប់គ្រងក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអ៊ឹកធឹករវាងគណៈគ្រប់គ្រងរបស់សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសសប្បាយរីករាយ ដែលមិនអាចបំភ្លេចបាននៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។

នេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួន ដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់ដុំ និងរាយទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុង ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨នេះ ក៏ដូចជាបណ្តាឆ្នាំកន្លងមកផងដែរ។

លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេស ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងគាំទ្រផលិតផលសាមសុង ដើម្បីទទួលបានជោគជ័យនឹងឈរលេខរៀងលំដាប់លេខ១ គ្រប់ផលិតផលទាំងអស់របស់សាមសុង។

លោកអគ្គនាយកបន្តថា ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះ គឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវ និងមានចីរភាពនេះជាបន្តទៀត។ លោកបន្ថែមទៀតថា ក្រុមហ៊ុនសាមសុងនឹងបន្តក្នុងការនាំយកនូវកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗ ដើម្បីជាប្រយោជន៍ និងជាកាដូពិសេសសម្រាប់អាជីវករទាំងអស់របស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា ហើយថា ភាពជោគជ័យខ្លាំងរបស់ក្រុមហ៊ុនសាមសុង គឺភាពស្មោះត្រង់ជាមួយនឹងអតិថិជន និងអាជីវករលក់រាយ និងដុំទាំងអស់ក្នុងប្រទេស។

ក្នុងកម្មវិធីជប់លៀងយ៉ាងអ៊ឹកធឹកនេះដែរ ក្រុមហ៊ុនសាមសុងក៏ដាក់បង្ហាញនូវផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនរបស់ខ្លួនដូចជាទូរទស្សន៍ឆ្លាតវៃ ម៉ាស៊ីនត្រជាក់ ទូទឹកកកសន្សំសំចៃខ្ពស់ ម៉ាស៊ីនបោកសម្លៀកបំពាក់ទំនើប និងផលិតផលជាច្រើនទៀតដែលកំពុងតែពេញនិយមខ្លាំងនៅលើទីផ្សារ ព្រមជាមួយការចាប់រង្វាន់លើកទឹកចិត្តជូនដល់អ្នកសារព័ត៌មាន និងអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេសផងដែរ៕




