រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រថយន្តចំនួន៣គ្រឿងបានបុកបន្តកន្ទុយគ្នានៅលើផ្លូវអក្សរT បណ្តាលឲ្យរងការខូចខាតរៀងៗខ្លួន ប៉ុន្តែរថយន្តដែលខូចខាតធ្ងន់ជាងគេ គឺរថយន្តនៅចំកណ្តាលតែម្តង។ ករណីនេះបាកកើតឡើងកាលពីម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ នៅផ្លូវអក្សរT២០១១ កែងផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពបានឲ្យដឹងថា នៅមុនកើតហេតុឃើញស្ត្រីម្នាក់បានបើករថយន្តCOROLLAពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AA-7966 ពីជើងទៅត្បូងលើផ្លូវ២០១១ មកលើផ្លូវអក្សរT គាត់បានព្យាយាមបត់ឆ្វេង ពេលនោះមានរថយន្តប្រភេទដឹកទំនិញមានក្លុបជិតពណ៌ ស ពាក់ស្លាកលេខភ្នំពេញ3D-1295 បានបើកលើផ្លូវបេតុងពីកើតមកលិចបានឲ្យភ្លើងសញ្ញាសុំផ្លូវទៅមុនអ្នកបើករថយន្តCOROLLA ក៏បានជាន់ហ្វ្រាំងបង្អង់ឈប់ដើម្បីឲ្យរថយន្តដឹកទំនិញទៅមុន។

បន្ទាប់ពីរថយន្តCOROLLA បង្អង់ឈប់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក់ ហ្វ័ត ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AZ-9917 បើកមកពីក្រោយរថយន្តCOROLLAជាន់ហ្វ្រាំងមិនទាន់ ក៏បុកពីក្រោយរថយន្តCOROLLAរុញផ្ទុបទៅបុកជាប់ជាមួយរថយន្តប្រភេទដឹកទំនិញខាងមុខ បណ្តាលឲ្យរងការខូចខាតរថយន្តរៀងៗខ្លួន តែសំណាងល្អក្នុងហេតុការខាងលើនេះ មិនមានអ្នករងរបួសឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការវាស់វែង និងបានយករថយន្តទាំង៣គ្រឿងមកអែបខាងដើម្បីបញ្ជៀសការស្ទះចរាចរណ៍ និងឲ្យភាគីរថយន្តទាំង៣ មកធ្វើការចរចាគ្នាដើម្បីបញ្ចប់រឿង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner