ភ្នាក់ងារអវកាសអឺរ៉ុប ESA បង្ហាញទីបឹងទឹកកកនៅលើភពអង្គារ
អត្ថបទដោយ៖
Kien Sereyvuth
បរទេស៖ ភ្នាក់ងារអវកាសអឺរ៉ុប ហៅកាត់ថា ESA បានបញ្ចេញរូបភាពថ្មីពីរសន្លឹក ដែលបង្ហាញអំពីបឹងទឹកកកដ៏ធំលើភពអង្គារ។ បឹងដែលកើតចេញពីបំផ្ទុះភ្នំភ្លើង ឬអាចម៍ផ្កាយធ្លាក់នេះ មានអង្កត់ផ្ចិតទំហំ៨២គីឡូម៉ែត្រ និងមានគ្របដណ្ដប់ដោយទឹកកកកម្រាស់១,៨គីឡូម៉ែត្រឯណោះ។

ទន្ទឹមគ្នា ភ្នាក់ងារ ESA បានប៉ាន់ស្មានថា បឹងនេះ មានផ្ទុកនូវទឹកកកប្រមាណ២,២០០គីឡូម៉ែត្រគូប។ សូមបញ្ជាក់ថា រូបភាពនេះ ថតបានដោយកាមេរ៉ា ម៉ាស់ អិចប្រេស ហាយ រីសូលូតសិន ស្ទេរីយ៉ូ កាមឺរ៉ា (Mars Express High Resolution Stereo Camera) ដែលបានហោះលើគន្លងភពអង្គារកាលពីដើមឆ្នាំ៕
