វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រឹទ្ធសភាអនុម័តជាស្ថាពរដោយសំឡេងគាំទ្រ៥៦លើ៥៦

អត្ថបទដោយ៖
Kien Sereyvuth

វិសោធនកម្មមាត្រា៤៥ថ្មី(ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានព្រឹទ្ធសភាអនុម័តហើយនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយសំឡេងគាំទ្រទាំងស្រុង៥៦លើ៥៦ ដើម្បីផ្តល់ឱកាសឲ្យមន្រ្តីអតីតគណបក្សសង្រ្គោះជាតិមួយចំនួន ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំ ពិនិត្យ និងឲ្យយោបល់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណកប្សនយោបាយ និងពិនិត្យនិងឲ្យយោបលលើសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច នៅវិមានព្រឹទ្ធសភា ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ នេះឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា សមាជិកព្រឹទ្ធសភាទាំង៥៦រូបលើ៥៦រូប បានអនុម័តជាស្ថាពរហើយនូវវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្តីពីគណកប្សនយោបាយ ដែលរដ្ឋសភាជាតិបានសម្រេចកាលពីថ្ងៃទី១៣កន្លងទៅនេះ។ ប៉ុន្តែរការសម្រេចនេះ គឺផ្តល់ឱកាសដល់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនតែប៉ុណ្ណោះមិនមែនទាំង១១៨រូបនោះទេ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍តទី១៦វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្រ្គោះជាតិ ព្រមទាំងហាមឃាត់មន្រ្តីគណបក្សចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំហើយសេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចស្ថាពរដោយបិទផ្លូវតវ៉ា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីមួយចំនួនក្នុងចំណោមមន្រ្តីទាំង១១៨ទាំងនោះ នឹងមានឱកាសធ្វើនយោបាយឡើងវិញនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីច្បាប់នេះអនុវត្តន៍ជាស្ថាពរនោះ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner