រោងចក្រដំឡើង iPhone នៅចិនគ្រោងកាត់បន្ថយចំណាយជិត៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩
ចិន៖ រោងចក្រ Foxconn ដែលជាសម្ព័ន្ធដៃគូផលិត iPhone នៅប្រទេសចិននោះ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងកាត់បន្ថយការចំណាយប្រមាណ២០ពាន់លានយ័ន ឬ ជាង ២,៣ ប៊ីលានផោន ឬជាង២,៩ពាន់លានដុល្លារអាម៉េរិក នៅដើមឆ្នាំ ២០១៩ និងចំនួនបុគ្គលិកបន្ថែមទៀត ដោយសារតែលក់ចេញមានផលវិបាកខ្លាំង។

សារព័ត៌មាន Bloomberg បានចេញផ្សាយដោយផ្អែកតាមសម្តីរបស់អ្នកនាំពាក្យមកពីរោងចក្រ Foxconn ថា ឆ្នាំ២០១៨នេះគឺជាឆ្នាំដែល Apple មានគូប្រកួតប្រជែងខ្លាំងឡើងៗ។ ចំពោះការលក់ចេញ iPhone នៅចិនហាក់តឹងតែងខ្លាំង បើតាមក្រុមហ៊ុនប្រហែលជាត្រូវកាត់បន្ថយសង្វាក់ផលិតកម្ម iPhone ច្រើនណាស់នៅឆ្នាំក្រោយ។

ក្រៅពីនេះ រោងចក្រក៏កំពុងបន្តតាមដានបុគ្គលិកដែលមានចំណូលលើសពី ១៥០,០០០ ដុល្លារក្នុងមួយឆ្នាំផងដែរ។ ក្រុមហ៊ុនតៃវ៉ាន់ដែលក៏មានផ្គត់ផ្គង់គ្រឿងបន្លាស់នៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំផ្សេងៗទៀត ដូចជា Google និង Amazon ផងដែរមួយនេះ រកចំណូលបាន៣,៧ពាន់លានផោន កាលពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា ថ្មីៗនេះ ដោយសារតែជាប់ពាក់ព័ន្ធនឹងរឿងក្តីកម្មសិទ្ធិបញ្ញានោះ Apple បានចាញ់ក្តីគេ ដោយក្នុងនោះ សេរី iPhone ខ្លះត្រូវបានហាមមិនឲ្យលក់នៅប្រទេសចិន។ ឥឡូវនេះ បញ្ហានេះ ក៏កំពុងរាលដាលនៅប្រទេសអាល្លឺម៉ង់ទៀត៕

