លោក ដូណាល់ ត្រាំ ប្រកាសតែងតាំងលោកលោក Patrick Shanahan ជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាម៉េរិកស្ដីទី

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាកថា រូបលោកនឹងតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិលោក Patrick Shanahan ឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្ដីទី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ជំនួសលោក James Mattis ដែលបានសម្រេចចិត្តលាលែងចេញពីមុខតំណែងកាលពីចុងសប្ដាហ៍កន្លងទៅ។

លោក Mattis បានលាលែងចេញពីមុខតំណែងកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ ហើយបើតាមព័ត៌មាននៅក្នុងស្រុក រដ្ឋមន្ត្រីការពារជាតិអាម៉េរិកវ័យ៦៨ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីរដ្ឋបាលលោក ត្រាំ នៅខែកុម្ភៈ ឆ្នាំក្រោយនេះ ប៉ុន្តែលោកត្រាំ ចង់ឲ្យលោកចុះចេញពីតំណែងឲ្យបានកាន់តែឆាប់។

យ៉ាងណាមិញ មូលហេតុនៃការលាលែងពីតំណែងរដ្ឋមន្ត្រីការពារជាតិអាម៉េរិករបស់លោក James Mattis ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាម៉េរិករាយការណ៍ថា ដោយសារតែមានការខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន ជាពិសេសគឺគម្រោងដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរីរបស់លោក ដូណាល់ ត្រាំ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner