មនុស្សម្នារាប់ម៉ឺននាក់ចូលរួមពិធីលាគ្នាដ៏រំជួលចិត្តនៃការដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន
អត្ថបទដោយ៖
Kien Sereyvuth
ជប៉ុន៖ ពលរដ្ឋជប៉ុនប្រមាណជាង៨០,០០០នាក់ បានសម្តែងការគោរពចំពោះអធិរាជជប៉ុន អាគីហ៊ីតូ(Akihito) នៅពេលដែលព្រះអង្គបានមានព្រះបន្ទូលអំពីខួបកំណើតចុងក្រោយរបស់ព្រះអង្គ នៅមុនពេលការដាក់រាជ្យរបស់ព្រះអង្គនៅខែមេសា ឆ្នាំក្រោយនេះ។

ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូ ព្រះជន្ម៨៥វស្សាអង្គនេះ បានមានបន្ទូលថា ព្រះអង្គមានព្រះទ័យធូរស្រាល ដែលការសោយរាជ្យរបស់ព្រះអង្គបានកន្លងផុតទៅដោយជប៉ុនមិនធ្វើសង្គ្រាមជាថ្មីម្តងទៀតនោះ។ ព្រះអង្គមានអារម្មណ៍រំជួលចិត្តនៅពេលថ្លែងអំណរគុណដល់ប្រជាជនជប៉ុន និងអគ្គមហេសី មីជីកូ (Michiko)របស់ព្រះអង្គ ចំពោះការគាំទ្ររបស់ប្រជាជន។

ព្រះចៅអធិរាជ អាគីហ៊ីតូ គឺជាព្រះចៅអធិរាជដំបូងរបស់ប្រទេសជប៉ុន ដែលបានលះបង់រាជបល្ល័ង្កក្នុងរយៈពេលជិត២០០ឆ្នាំចុងក្រោយនេះ បុត្រាច្បងរបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតូ ( Naruhito) នឹងត្រូវឡើងស្នងរាជបល្ល័ង្កបន្តពីទ្រង់៕

