អង្គការ NASA ប្រកាសថា ខ្សែក្រវាត់របស់ភពសៅរ៍ (Ring) កំពុងតែរលាយលឿនជាងការរំពឹងទុក

សហរដ្ឋអាម៉េរិក៖ ភពសៅរ៍ (Saturn) ដែលល្បីឈ្មោះដោយសារតែមានប្រព័ន្ធខ្សែក្រវាត់នៅព័ទ្ធជុំវិញ ត្រូវបានអង្គការ NASA បញ្ជាក់ឲ្យដឹងថា កំពុងតែបាត់បង់លក្ខណៈពិសេសនេះរបស់វា ដោយខ្សែក្រវាត់នោះ អាចនឹងរលាយបាត់នៅក្នុងរយៈពេល១០០លានឆ្នាំខាងមុខ។ អង្គការ NASA បានឲ្យដឹងថា ខ្សែក្រវាត់នោះកំពុងត្រូវស្រូបចូលទៅកាន់ភពសៅរ៍ (Saturn) ដោយកម្លាំងទំនាញក្នុងទម្រង់ជាបាតុភូតភ្លៀង នៃភាគល្អិតទឹកកក នៅក្រោមឥទ្ធិពលរបស់ដែនម៉ាញេទិចនៃភពសៅរ៍។

ដោយយោងលើហេតុផលនេះ ប្រព័ន្ធខ្សែក្រវាត់ទាំងមូល នឹងត្រូវរលាយបាត់នៅ៣០០លានឆ្នាំខាងមុខ ប៉ុន្តែបើបន្ថែមលទ្ធផលអង្កេតរបស់យាន Cassini ទៀត ដែលរកឃើញមានការស្រូបរូបធាតុនៃខ្សែក្រវាត់នេះ ទៅកាន់តំបន់អេក្វាទ័រនៃភពសៅរ៍ លក្ខណៈពិសេសនេះរបស់វាមានពេលមិនលើសពី១០០លានឆ្នាំឡើយ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិទ្យាសាស្រ្តបានទទួលស្គាល់ថា ខ្សែក្រវាត់របស់ភពសៅរ៍(Saturn) កំពុងតែបាត់បង់វត្តមាននៅក្នុងល្បឿនជាអតិបរមា ដែលត្រូវបានប៉ាន់ប្រមាណជាដំបូង តាមរយៈលទ្ធផលអង្កេតរបស់យានអវកាស Voyager 1 និង Voyager 2 ដែលត្រូវបានបាញ់បង្ហោះឡើងទៅកាន់ទីអវកាស កាលពីទសវត្សរ៍១៩៧០៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner