ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបភីហ្សាខុមម៉ូនី  តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ(ស្លាប់) និងអ្នករងរបួសធ្ងន់ស្រាលមិនស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូម៉ាកហុងដាវ៉ែវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1H-1927 បានធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាZOOMER X ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GE-2537 ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិចទៅកើត ហើយក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យម្ចាស់មូតូហុងដាZoomer x ផ្លោងទៅមុខភីហ្សាខុមម៉ូនីរងរបួសធ្ងន់ ចំណែកខាងម៉ូតូវ៉ែវរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះក្លីនីករស្មីពីរគ្រឿងមកដឹកជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះភ្លាមៗ ដោយស្ថានភាពអ្នករងគ្រោះពីនាក់ធ្ងន់ពេកបានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ បន្ទាប់មកក៏ឮដំណឹងថាស្លាប់ម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការស្រាវជ្រាវរកសាច់ញាតិដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner