មេដឹកនាំកូរ៉េខាងត្បូងអំពាវនាវឲ្យបន្តលើកកម្ពស់សមត្ថភាពការពារជាតិបន្ថែមទៀត

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា ប្រទេសរបស់លោកគួរតែបន្តបង្កើនសមត្ថភាពការពារជាតិ ទោះបីជាកន្លងមកនេះ ទំនាក់ទំនងជាមួយកូរ៉េខាងជើងបានចាប់ផ្តើមមានភាពប្រសើរឡើងក៏ដោយ ព្រោះថា សន្តិភាពអាចសម្រេចទៅបានលុះត្រាតែមានកម្លាំងយោធារឹងមាំមួយ។

ការកត់សម្គាល់របស់លោក មូន ធ្វើឡើងស្របពេលដែលនៅក្នុងឆ្នាំ២០១៨នេះ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបើកកិច្ចប្រជុំជាប្រវត្តិសាស្រ្តដល់ទៅ៣លើក ជាមួយប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយក្នុងជំនួបទាំងនោះ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាជាច្រើន រួមមានទាំងការសន្យាថា នឹងមិនប្រើប្រាស់កម្លាំងយោធាប្រឆាំងដាក់គ្នានាថ្ងៃអនាគតឡើយ។

លោក មូន ជែអ៊ីន បានលើកឡើងថា ភាពស្ងប់សុខបច្ចុប្បន្នស្ថិតក្នុងលក្ខណៈបណ្តោះអាសន្ននៅឡើយ ខណៈដំណើរការរំសាយអាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ និងការស្វែងរកសន្តិភាពពេញលេញកំពុងតែប្រព្រឹត្តទៅមុខ ប៉ុន្តែយើងដាច់ខាតមិនត្រូវភ្លេចខ្លួននោះឡើយ រហូតទាល់អ្វីៗបានបញ្ចប់ជាស្ថាពរទាំងស្រុង ស្របពេលសន្តិភាពអាចគង់វង្សយូរអង្វែងទៅបាន នៅពេលយើងមានយោធាខ្លាំងក្លារឹងមាំ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner