បន្សាបព័ត៌មានក្លែងក្លាយ
ក្លិបអ្នកកាសែតកម្ពុជាបានបើកវេទិកានិពន្ធនាយកលើកទី១៥ ក្នុងការពង្រឹងវិជ្ចាជីវៈសារព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌ក្លែងក្លាយ។ កម្មវិធិនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ថាន ទន្លេបាសាក់។ យើងជាអ្នកសាពត៏មានអាជីពយើងត្រូវផ្ទៀងផ្ទាត់ ព័ត៌មានឲ្យបានច្បាស់លាស់ជាមុនសិនថាពិត មុននឹងផ្សព្វផ្សាយ។ ដោយឡែក ព័ត៌មានមិនពិតយើងត្រូវតែយកព័ត៌មានក្លែងក្លាយនោះមកបកស្រាយឲ្យចំគោលដៅតែម្តង ធ្វើយ៉ាងណាត្រូវតែព្យាយាមផ្សព្វផ្សាយបន្ថែមដើម្បីឲ្យសាធារណជនលោកបានយល់អំពីធាតុពិតនៃព័ត៌មានមិនពិតនោះ។

ដោយឡែក ព័ត៌មានមិនពិតនោះ បើយើងនាំគ្នាចុះផ្សាយគគ្រឹកគគ្រេងខ្លាំងពេក នោះវាអាចក្លាយទៅជាការលើកទឹកចិត្តដល់ក្រុមអ្នក ប្រឌិតព័ត៌មានមិនពិត ប៉ុន្តែព័ត៌មាននោះ វាអាចជះឥទ្ធិពលអាក្រក់ទៅដល់សហគមន៍ និងសង្គមធំទាំងមូលផងដែរតែបើយើងមិនបានគិតគូរទប់ស្កាត់វា។

យើងជាអ្នកសារព័ត៌មានអាជីពត្រូវតែពង្រឹងនៅគុណភាពព័ត៌មាន នោះតទៅទៀតជាពិសេសត្រូវតែផ្ទៀងផ្ទាត់នៅប្រភពទាំងឡាយណាដែលមានការពាក់ពន្ធ័ទៅនឹងការផ្សាយ នោះទើបធ្វើឲ្យព័ត៌មានរបស់យើងកាន់តែមានទម្ងន់ និងអាចយកជាការបាន វាផ្ទុយពីព័ត៌មានមិនពិត។ ដោយឡែកក្រុមណាក៏ដោយឲ្យតែបង្កើតនៅព័ត៌មានក្លែងក្លាយនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការបង្ក្រាបការផលិត និងការចែកចាយគឺគេមិននិយាយសំដៅទៅលើតែការចុះផ្សាយ ប៉ុណ្ណោះទេ រីឯការចែកចាយថ្នាំញៀនក៏វាដូចគ្នាដែរសរុបសេចក្តីមកថ្នាំសម្រាប់បន្សាបព័ត៌មានមិនពិតនោះគឺ ការលើកកម្ពស់នូវព័ត៌មានពិតនោះ ត្រូវបានការគាំទ្រពីសំណាក់មហាជនផងដែរ។
ក្នុងពិធីបិទវគ្គស្តីអំពីព័ត៌មានក្លែងក្លាយ ឯកឧត្តម មាស សុភណ័ អនុរដ្ធលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា បច្ចុប្បន្ននេះបច្ចេកវិទ្យាព័ត៌មានៗលក្ខណៈវិទ្យាសាស្ត្រ និងទំនើបហើយការផ្សាយព័ត៌មាន វាកាន់តែទូលំទូលាយបំផុតជាពិសេសព័ត៌មានតាម online តែម្តង។ យើងទាំងអស់គ្នាជាអ្នកសារព័ត៌មានអាជីពធ្វើយ៉ាងណា ត្រូវតែចូលរួមគ្រប់សកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងចូលរួមទប់ស្កាត់នៅព័ត៌មានមិនពិត អ្នកព័ត៌មានត្រូវតែប្រកាន់ឲ្យបានខ្ជាប់ខ្ជួននៅវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានជូនដល់សាធារណជន។ ដោយៈ សុផល

